ការទទួលបានទឹកមានសុវត្ថិភាព គឺមានសារៈសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ដល់សុខភាពជាក់ស្តែង និងជា សមាសភាពសំខាន់មួយសម្រាប់គោលនយោបាយការពារសុខភាពសាធារណៈ។
គុណភាពទឹកដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋា្ករទឹកស្វយ័តសៀមរាប (រ.ស.ស) ត្រូវធ្វើឡើងដោយអនុលោមតាម ស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងស្របតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក(WHO)។ មន្ទីរពិសោធន៍ រ.ស.ស បានធ្វើការត្រួតពិនិត្យគុណភាពទឹកក្នុងរោងចក្រ និងតាមបណ្តាញចែកចាយជាទៀងទាត់តាមកម្មវិធីកំណត់។ បណ្តាមុខវិភាគមួយចំនួន បានធ្វើការត្រួតពិនិត្យជាប្រចាំថ្ងៃ ២ ទៅ៤ ដងក្នុង១ថ្ងៃ ទៅលើសំណាកទឹកគ្រប់ដំណាក់កាលនៃដំណើរការក្នុងការសម្អាតទឹក។ ក្រៅពីការត្រួតពិនិត្យគុណភាពទឹកប្រចាំថ្ងៃ រ.ស.ស ក៏មានកម្មវិធីត្រួតពិនិត្យប្រចាំត្រីមាស និងប្រចាំឆ្នាំផងដែរ។
កម្រិតអនុញ្ញាត
| ល.រ | ប៉ារ៉ាមែត្រ | ខ្នាត | កម្រិតអនុញ្ញាត | ទឹកស្អាតរោងចក្រទី១ | ទឹកស្អាតរោងចក្រទី២ | ទឹកស្អាតអាងស្តុកទឹកស្អាតជ្រាវ | ទឹកស្អាតបណ្តាញចែកចាយ | |
|---|---|---|---|---|---|---|---|---|
| (WHO) | (CWQS) | |||||||
| 1 | ប៉េហាស (pH) |
Unit | ៦,៥-៨,៥ | ៦,៥-៨,៥ | ៦,៧៨ | ៧,០៣ | ៦,៨៩ | ៦,៧៣ |
| 2 | ភាពចំលងចរន្ត (E.C) |
µS/cm | ១២០០ | ១៦០០ | ១២០,០០ | ៦០,០០ | ១៧៩,១០ | ៩៧,៦០ |
| 3 | សារធាតុរឹងរលាយសរុប (TDS) |
mg/l | ៦០០ | ៨០០ | ៦០,០០ | ៣០,០០ | ៨៩,៥៥ | ៤៨,៨០ |
| 4 | ភាពល្អក់ (Turbidity) |
NTU | ៤,០០ | ៥,០០ | ០,២៥ | ០,២១ | ០,១៩២ | ០,១០៨ |
| 5 | ពណ៌ (Color) |
TCU | ១៥,០០ | ៥,០០ | ១,០០ | ១,០០ | ១,០០ | ១,០០ |
| 6 | ក្ល័រសំណល់ (Residual Chlorine) |
mg/l | ០,២-៥,០ | ០,១-១,០ | ០,៧៧ | ១,២៧ | ០,៩៣ | ០,៩៥ |
| 7 | អឺកូលី/ ទែម៉ូតូលេរ៉ង |
cfu/ MPN/ 100ml |
០,០០ | ០,០០ | ០,០០ | ០,០០ | ០,០០ | ០,០០ |
កម្មវិធី និងបទដ្ឋានក្នុងការវិភាគគុណភាពទឹក ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំដៅធានាឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងសៀមរាប ទទួលបាននូវ ទឹកស្អាត មានសុវត្ថិភាពមិនបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព សាធាណៈទទួលបាននូវការគាំទ្រ និងជឿជាក់លើការផ្តល់សេវាកម្មទឹកស្អាតពី រដ្ឋាករទឹកស្វយ័តសៀមរាប (រ.ស.ស)។