រដ្ឋាករទឹកស្វយ័តសៀមរាប ផលិត ផ្គត់ផ្គង់ និងចែកចាយទឹកស្អាត សម្រាប់ការប្រើប្រាស់ជាទូទៅរបស់សាធារណជននៅក្រុងសៀមរាប និងនៅទីប្រជុំជន។
រដ្ឋាករទឹកស្វយ័តសៀមរាប បានកំណត់នូវទស្សនវិស័យរបស់ខ្លួនលើការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០% នៃចំនួនប្រជាជនសរុបក្នុងតំបន់សេវា នៅត្រឹមឆ្នាំ២០៣០ ដោយផ្អែកលើមូលដ្ឋានទឹកស្អាតមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ព្រមទាំងរក្សាឱ្យបាននូវចីរភាពហិរញ្ញវត្ថុ គុណភាពសេវា អភិបាលកិច្ចល្អ និងការអភិវឌ្ឍធនធានមនុស្ស។