ការងារគ្រប់គ្រងទឹកបាត់បង់ គឺជាកត្តាស្លាប់រស់របស់អង្គភាព ដោយហេតុថាការកាត់បន្ថយទឹកបាត់បង់អោយចុះទាប ជាហេតុនាំអោយបង្កើនបាននូវអត្រាធ្វើវិក័យប័ត្រ និងឈានទៅបង្កើនបាននូវចំណូលថ្លៃទឹក។
អត្រាទឹកបាត់បង់របស់រដ្ឋាករស្វយ័តសៀមរាប នៅក្នុងឆ្នំា 2007 មានកម្រិតខ្ពស់បំផុតគឺប្រមាណ 17.84% ប៉ុន្តែអត្រានេះបានថយចុះជាលំដាប់រហូតមកនៅ 6.43% ក្នុងឆ្នំា2025។
