នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក លោក សំ សេងហាន ជាប្រធាននាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តសៀមរាប អមដោយថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ ចំនួន ៣រូបផ្សេងទៀត បានចុះផ្សព្វផ្សាយអំពីគម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ជូនដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងបញ្ច្រាបឱ្យកាន់តែជ្រៅ និងបានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ទឹកស្អាត ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅសាលាឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន ១៥៩នាក់ ក្នុងនោះស្រីចំនួន ១៣៤នាក់។


















