ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
<< ទឹកគឺជាជីវិត>> ជាទស្សនទានដ៏ពេញនិយមបំផុតលើសកលលោក ក្នុងសហសវត្សថ្មីនេះ ដែលសំដៅដល់ការកកើតឡើង និងការទ្រទ្រង់នៃជីវិតមនុស្ស សត្វ និងរុក្ខជាតិលើភពផែនដីនេះដោយសារទឹក ។ ក្នុងន័យដូចគ្នានេះ ដោយសារក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សទូទៅ ព្រមទាំងដើរតួ កាន់តែសំខាន់ ក្នុងការរក្សាសុខុមាលភាព និងសុវត្ថិភាព របស់អ្នកប្រើប្រាស់ ។ តើធ្វើដូចម្ដេចទើបប្រជាពលរដ្ឋគ្រប់រូប ទទួលបានទឹកស្អាតប្រើប្រាស់ ? នេះជាការអាទិភាពបំផុត របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលឆ្លើយតបជាវិជ្ជមានឱ្យបានពេញលេញខាងតែបាន ។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ គោលនយោបាយ សម្រាប់វិស័យទឹកស្អាត ក្រោមប្រធានបទ ²គោលនយោបាយទឹកស្អាតរបស់សម្ដេចតេជោ ហ៊ុន សែន² ដែលផ្ដោតលើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ទីប្រជុំជន ចំនួន ៨៥% នៅឆ្នាំ២០១៨ និង១០០% នៅឆ្នាំ ២០២៥ ដោយឈរលើបុរេលក្ខខណ្ឌ ៤យ៉ាង ៖
_ទឹកមានគុណភាពទឹក (មិនល្អក់ កករ មិនធុំក្លិនស្អុយ)
_ទឹកមានសុវត្ថិភាព (មិនមានជាតិពុល ឬមេរោគ)
_ទឹកមាននិរន្តរភាព (មានគ្រប់រដូវកាល គ្រប់ម៉ោង)
_ទឹកមានតម្លៃសមរម្យ (គណនាប្រកបដោយតម្លាភាពលើថ្លៃដើមផលិតទឹក ផ្អែកលើកត្តាមួយចំនួនដូចជា ប្រភព ទឹក គុណភាពទឹកដើម ចម្ងាយក្នុងការបញ្ជូនទឹក ដង់ស៊ីតេប្រជាជន តម្រូវការសារធាតុគីមីសម្រាប់សម្អាតទឹក តម្លៃវិនិយោគ រយៈពេលរំលោះទុន ថ្លៃប្រេងឥន្ធនៈ ឬតម្លៃអគ្គីសនី និងតម្លៃពលកម្ម ។ល។)
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំអនុវត្តនូវគោលនយោបាយនេះ ប្រកបដោយជោគជ័យជាបន្តបន្ទាប់ និងនាំមកនូវវឌ្ឍនភាពដ៏ធំធេងក្នុងការពង្រឹង និងពង្រីកសេវាកម្មទឹកស្អាត ទាំងលើបរិមាណ និងគុណភាព ដោយក្នុងក្រប ខណ្ឌទូទាំងប្រទេស អត្រាទទួលបានសេវាកម្មផ្គត់ផ្គង់ទឹកស្អាត របស់ប្រជាពលរដ្ឋក្នុងទីប្រជុំជន មានចំនួន ៨៨,០២% នោក្នុងឆ្នាំ២០១៦ ។ ដោយឡែក ពិធីបញ្ចុះបឋមសិក្សាបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាត និងដាក់បពង់មេនាំ ទឹក សម្រាប់ក្រុងសៀមរាបនាពេលនេះ ជាសក្ខីកម្មឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស នូវជំហានរីកចម្រើនថ្មីមួយទៀតក្នុងការពង្រី សេវាទឹកស្អាតឈានទៅសម្រេចទិសដៅខាងលើ ។
ឆ្លៀតនៅក្នុងឱកាសដ៏ប្រពៃនេះ តាងនាមថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដ៏ស្មោះសរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តី-និយោជិត រដ្ឋាករទឹក ស្វយ័តសៀមរាប ក្រោមការចង្អុលទិសពីក្រុមប្រឹក្សាភិបាល រួមជាមួយនឹងគាំទ្រ និងជំរុញជាប់ជានិច្ចពីរដ្ឋបាលខេត្ត សៀមរាប ដែលបានខិតខំកៀងគរប្រភពទុនពីដៃគូអភិវឌ្ឍនានា ធ្វើឱ្យគម្រោងការនេះលេចចេញរូបរាងពិតប្រាកដនាពេល ឆាប់ខាងមុខ ឆ្លើយតបនឹងសំណូមពរ ដ៏ទទូចរបស់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ។ សូមអរគុណ!